មន្ត្រីនគរបាលចុះបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់
មន្ត្រីនគរបាលយើងនៅតែអនុវត្តន៍បង្ក្រាបបទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម
នៅថ្ងៃទី២៤-៨-២០១៨វេលាម៉ោង៨៖៣០នាទី ក្រោយទទួលបានព័ត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកឧត្តមសេនីយ៍ស្នងការបានចាត់បញ្ជាលោកអធិការស្រុកស្រីសន្ឋរ និងបានចាត់កម្លាំងប៉ុស្តិ៍០៤នាក់សហការណ៍ជាមួយសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ចំនួន០១នាក់ ចុះបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់ នៅជុំវិញទឹកដីភូមិសាស្ត្រឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនេះ កម្លាំងយើងបង្ក្រាបបានលូសៃម៉ៃចំនួន១០មាត់ ព្រួចំនួន៣០០ម៉ែត្រ និងប្រលែងកូនត្រីចូលទៅក្នុងទឹកវិញប្រហែល១០គីឡូក្រាម។
ដោយមានបទបញ្ជាពីលោកអភិបាលនៃគណអភិបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍ បានសហការជាមួយលោកមេឃុំ និងក្រុមប្រឹក្សាឃុំបារាយណ៍ បានធ្វើការដុតបំផ្លាញវត្ថុតាងចោលនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍តែម្តង៕
អត្ថបទៈការិយាល័យផ្សព្វផ្សាយអប់រំ
រូបភាពៈអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ
រូបភាពៈអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ
មន្ត្រីនគរបាលចុះបង្ក្រាបបទល្មើសនេសាទត្រីខុសច្បាប់
Reviewed by Unknown
on
August 25, 2018
Rating:
