ក្រុមចោ២នាក់ធ្វើសកម្មភាពកាច់សោរម៉ូតូរបស់ប្រជាពលរដ្ធនៅខេត្ត........



 ថ្ងៃទី ០២.១១.២០១៤ វេលាម៉ោង ១៣:៣០នាទី លោកឧត្តមសេនីយ៏ស្នងការ ដឹកនាំកម្លាំង
ស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋានស្រុក ដើម្បីស្រាវជ្រាវពាក់ព័ន្ធករណីមុខសញ្ញា
ចោរលួចម៉ូតូ C១០០ ពណ៍ក្រហមសេរី៩៩ ផ្លាកលេខ បជ ១C៣២០៤ ដែលលួចយកពីព្រឹក
ចន្លោះម៉ោង ៨:០០នាទី ទៅ ១០:០០នាទី របស់ប្រជាពលរដ្ឋ ឈ្មោៈម៉ៅ ប៊ិត ភេទប្រុស អាយុ ៣៨ឆ្នាំ
នៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រៈនេត្រព្រៈ ដែលបានទុកចោល នៅចំណុចក្បែរផ្លូវលំ ដោយម្ចាស់ចុៈ
ទៅបាចជីស្រូវចំងាយ ៤០០ម។ ជាលទ្ធផល បានប្រទះឃើញម៉ូតូលាក់ទុកនៅចំណុចព្រៃសហគម
ខាងលិចភូមិជ្រាប់ថ្មី និងប្រគល់អោយម្ចាស់វិញ។

— លោកឧត្តម សេនីយ៍ត្រី អាត់ ខែម បានបើកប្រតិបត្តិការគិតចាប់តាំងពីថ្ងៃ ០១.១១.២០១៤
ដល់ថ្ងៃទី ០២.១១.២០១៤ ដឹកនាំកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ថ្នាក់ស្នងការដ្ឋាន និង
អធិការដ្ឋាន ចំនួន៤ស្រុក ដើម្បីតាមចាប់ ក្រុមចោរ ដែលតែងតែ ធ្វើសកម្មភាព កាច់កម៉ូតូ របស់
ប្រជាពលរដ្ឋ ដែលក្លែងខ្លួនជាមន្រ្តីយោធា នៅតាមស្រុកមួយចំនួន របស់ខេត្តបន្ទាយមានជ័យ និង
ខេត្តជាប់ព្រំប្រទល់ រួមមាន ខេត្តសៀមរាប និង ខេត្តបាត់ដំបងជាដើម។ ប្រតិបត្តិការនេះ បានប្រមូល
ភស្តុតាង និងសាកសួរជនសង្ស័យ នៅតាមបណ្តាស្រុកនោះ ជាលទ្ធផល ជនសង្ស័យ ចំនួន២នាក់
ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ព្រមទាំងដកហូតបាន ម៉ូតូចំនួន៣គ្រឿង កាំភ្លើង ខ្លីមួយដើម និងសម្ភារៈ
មួយចំនួនទៀតដែលប្រើសម្រាប់កាច់កម៉ូតូ ។






ក្រុមចោ២នាក់ធ្វើសកម្មភាពកាច់សោរម៉ូតូរបស់ប្រជាពលរដ្ធនៅខេត្ត........ ក្រុមចោ២នាក់ធ្វើសកម្មភាពកាច់សោរម៉ូតូរបស់ប្រជាពលរដ្ធនៅខេត្ត........ Reviewed by Unknown on August 24, 2018 Rating: 5
Powered by Blogger.