មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់...........
ស្រុកព្រៃនប់-នៅម៉ោងប្រមាណជិត4ល្ងាចថ្ងៃ02.08.2018នេះ នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់។ របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ដំបូងមានរថយន្តដឹកទំនិញធុនធំ 2គ្រឿងបុកប៉ះគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ដែលខូចឈប់ចតនៅខាងចញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ ។
ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។ តាមរបាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចបញ្ជាក់ថា
*រថយន្តទី1 ផ្លាកលេខភ្នំពេញ3F-7220 បើកបរដោយឈ្មោះមឿន សាយ ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរខេត្តកំពង់ចាម (របួសធ្ងន់)
*រថយន្តទី2 ផ្លាកលេខព្រះសីហនុ3A-7007
បើកបរដោយឈ្មោះយ៉ុង សារុនភេទប្រុសអាយុ24ឆ្នាំមានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាចខេត្តកំពត(របួសស្រាល)។
*ចំណែករថយន្តទី3ដែលជារថយន្តដឹកប្រេង ផ្លាកលេខភ្នំពេញ3C-4821 អ្នកបើកបរឈ្មោះប៉េ ណាភេទប្រុសអាយុ33ឆ្នាំ មានទីលំនៅ ភូមិពានា ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង៕
ប្រភព:Huy bunleng
ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។ តាមរបាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចបញ្ជាក់ថា
*រថយន្តទី1 ផ្លាកលេខភ្នំពេញ3F-7220 បើកបរដោយឈ្មោះមឿន សាយ ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរខេត្តកំពង់ចាម (របួសធ្ងន់)
*រថយន្តទី2 ផ្លាកលេខព្រះសីហនុ3A-7007
បើកបរដោយឈ្មោះយ៉ុង សារុនភេទប្រុសអាយុ24ឆ្នាំមានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាចខេត្តកំពត(របួសស្រាល)។
*ចំណែករថយន្តទី3ដែលជារថយន្តដឹកប្រេង ផ្លាកលេខភ្នំពេញ3C-4821 អ្នកបើកបរឈ្មោះប៉េ ណាភេទប្រុសអាយុ33ឆ្នាំ មានទីលំនៅ ភូមិពានា ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង៕
ប្រភព:Huy bunleng
មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់...........
Reviewed by Unknown
on
August 26, 2018
Rating:
Reviewed by Unknown
on
August 26, 2018
Rating:








