រថយន្ត៤គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ បណ្តាលអោយមនុស្ស៣នាក់..........

ក្រុងព្រះសីហនុ-(ដំណឹងបឋម) រថយន្ត៤គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃទី២៥សីហា២០១៨នេះ ក្នុងនោះមានរថយន្តកុងតឺនរ័២គ្រឿង រថយន្តដឹកទំនិញធុនធំមួយគ្រឿងនិងរថយន្តតួរីសមួយគ្រឿង។ របាយការណ៍បឋមពីប៉ូលីសចរាចរណ៍អោយដឹងថា ហេតុការណ៍នេះមានមនុស្ស៣នាក់(បុរស២នាក់និងស្ត្រីម្នាក់)រងរបួស ក្នុងនោះជនរងគ្រោះ២នាក់នៅភាគីខាងរថយន្តកុងតឺនរ័ដែលប៉ូលីសអះអាងថាជារថយន្តបង្កហេតុ និងជនរងគ្រោះម្នាក់ទៀតនៅភាគីខាងរថយន្តតួរីស ហើយភ្លាមៗសមត្ថកិច្ចប៉ូលីសចរាចរណ៍និងក្រុមជួយសង្គ្រោះបឋមមិនគិតប្រាក់កម្រៃ មកពីកងសង្គ្រោះបន្ទាន់ 


 ៧១១នៃទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ប្រចាំការនៅសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា.ជប៉ុន ស្ថិតនៅសង្កាត់លេខ១ក្រុងព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះនាំយកមកកាន់មន្ទីរពេទ្យ។ ករណីនេះសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ដែលកកស្ទះ និងស្រាវជ្រាវពីសាវតារបស់ភាគីរថយន្តនិមួយៗដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

ប្រភព:Huy bunleng


រថយន្ត៤គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ បណ្តាលអោយមនុស្ស៣នាក់.......... រថយន្ត៤គ្រឿងបុកប៉ះគ្នានៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ បណ្តាលអោយមនុស្ស៣នាក់.......... Reviewed by Unknown on August 25, 2018 Rating: 5
Powered by Blogger.