ក្មេងប្រុសម្នាក់ឈ្លក់ទឹកក្នុងបឹងកញ្ឆែតបណ្តាលអោយ.........

ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់ ស្លាប់ដោយសារឈ្លក់ទឹកក្នុងបឹងកញ្ឆែត ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១ និង ៥០ នាទីរសៀល នៅចំណុចមាត់បឹងព្រួល ស្ថិតក្នុងភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។


ជនរងគ្រោះឈ្មោះ ចន វឌ្ឍនា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃក្រឡាញ់ធំ ឃំុព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ក្មេងប្រុសម្នាក់អត់ចេះហែលទឹកឡើង ហើយជិះពោងកង់ឡានទៅបេះកញ្ឆែត ហើយក៏ក្រឡាប់ បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង ។
ក្រោយពិនិត្យហើយ បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ប្រភព:SKY RADIO 107.75MHz

ក្មេងប្រុសម្នាក់ឈ្លក់ទឹកក្នុងបឹងកញ្ឆែតបណ្តាលអោយ......... ក្មេងប្រុសម្នាក់ឈ្លក់ទឹកក្នុងបឹងកញ្ឆែតបណ្តាលអោយ......... Reviewed by Unknown on August 26, 2018 Rating: 5
Powered by Blogger.